តើមានអ្វីកើតឡើងបើយើងចំអិនអាហារដោយមិនដាក់អំបិល? នោះវានឹងមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាង។ ចុះនឹងមានអ្វីកើតឡើងដែរពេលដែលជាតិអំបិលហួសប្រមាណក្នុងសារពាង្គកាយយើង?ចំលើយគឺស្លាប់!អំបិលគឺវាមិនសំខាន់ណាស់ណាទេសម្រាប់សារពាង្គកាយយើង។ ការលើសជាតិអំបិលច្រើនពេកនោះនឹងមានកើតជំងឺជាច្រើនដូចជាៈ ជំងឺលើសឈាម ជំងឺបេះដូង កំហាប់ឆ្អឹងខ្សោយ ....។
តួលេខស្រាវជ្រាវរបស់សមាគមន៍បេះដូងរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការស្លាប់របស់ប្រជាជន
២.៣លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកភាគច្រើនបណ្តាលមកពីការប្រើប្រាស់ជាតិអំបលើស។ អាត្រានេះវាលើសច្រើនទៅនឹងការស្លាប់ដោយការផឹកស្រានិងសូដា។
ការរកឃើញរបស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យហាវ័តនៃប្រទេសអងគ្លេសបានចង្អុលបង្ហាញពីការបាត់បង់ជីវិតដោយលើសជាតិអំបិលនេះផងដែរ។ ៨៤%នៃអាត្រាស្លាប់នេះភាគច្រើនកើតឡើងនៅប្រទេសអន់ថយនិងប្រទេសកំពុងអភិវឌ្ឍន៍។
អត្ថបទដោយ សួន ភារុណ
